khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញឈ្វេង យល់អំពីការងារសំខាន់ៗរបស់ស្រុកកោះអណ្តែត ខេត្តតាកែវ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ កែប និងខេត្តកំពត) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ស្រុកកោះអណ្តែត ដឹកនាំដោយលោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីការងារសំខាន់ៗមួយចំនួនរួមមាន៖ ១.ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ២.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៣.ការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈ ៤.ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ៥.ជម្រាបជូនអំពីតួនាទីភារកិច្ច និងដំណើរការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា និង៦.ផ្សព្វផ្សាយ ចែករំលែកខ្លឹមសារសំខាន់ៗមួយចំនួនដល់អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងស្រុកកោះអណ្តែតឱ្យបានយល់ច្បាស់ កុំឱ្យចាញ់ល្បិចកលនៃការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់ជនអគតិមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
    ឆ្លៀតក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ប្រកាសគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តវិធានការណ៍ច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្តិសុខ បំផ្លាញសន្តិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ការញុះញង់ ជាពិសេសការញុះញង់ដល់បង្កហិង្សា ឬសកម្មភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
    ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកកោះអណ្តែត នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្រុក អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនៃសាលាស្រុក…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ